ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនបានកាត់បន្ថយចំណាយវិស័យអប់រំ និងវិស័យសុខាភិបាលទៅបំពេញតម្រូវការវិស័យការពារជាតិនោះទេ

ដោយ៖សូ សែនឬទ្ធា | 16 ម៉ោងមុន ព័ត៌មានទូទៅ 72
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនបានកាត់បន្ថយចំណាយវិស័យអប់រំ និងវិស័យសុខាភិបាលទៅបំពេញតម្រូវការវិស័យការពារជាតិនោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនបានកាត់បន្ថយចំណាយវិស័យអប់រំ និងវិស័យសុខាភិបាលទៅបំពេញតម្រូវការវិស័យការពារជាតិនោះទេ
នៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា» នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មានសារព័ត៌មានមួយចំនួនធ្វើការផ្សព្វផ្សាយខុសលើកឡើងថា រាជរដ្ឋាភិបាលនឹងធ្វើការកាត់ចំណាយទៅលើវិស័យអាទិភាពមួយចំនួនដូចជាវិស័យអប់រំ និងវិស័យសុខាភិបាល។
 
ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការផ្សាយនេះគឺមិនត្រឹមត្រូវទេ ទោះបីរាជរដ្ឋាភិបាលបង្កើនចំណាយលើទៅលើវិស័យការពារជាតិក៏ដោយ ក៏វិស័យសុខាភិបាល និងវិស័យអប់រំ មិនត្រូវបានកាត់បន្ថយដែរ គឺមានតែបង្កើនបន្ថែម ខណៈមនុស្សគឺជាវិស័យអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។
 
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គម្រោងចំណាយថវិកាជាតិក្នុងវិស័យសង្គមកិច្ច សម្រាប់ឆ្នាំ ២០២៧-២០២៩ គ្រោងកើនឡើងជាបន្តបន្ទាប់ ក្នុងនោះ គ្រោងកើនឡើងដល់ ៣,៤% សម្រាប់ឆ្នាំ ២០២៧, គ្រោងកើនឡើង ៣,៨% នៅឆ្នាំ២០២៨ និងគ្រោងកើនឡើង ៥% នៅឆ្នាំ២០២៩ ដែលកើនជាមធ្យមចាប់ពីឆ្នាំ២០២៧-២០២៩ ក្នុងទំហំថវិកា ៥,៦%។ ដូច្នេះមិនមានកន្លែងណាមួយដែលបញ្ជាក់ថារាជរដ្ឋាភិបាលកាត់ថវិកាពីវិស័យអប់រំ និងសុខាភិបាលយកទៅបង្កើនវិស័យការពារជាតិនោះទេ៕