ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ជប៉ុន ពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ

ដោយ៖សូ សែនឬទ្ធា | ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 334
កម្ពុជា-ជប៉ុន ពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ
យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម HAYASHI Teiji ឯកអគ្គរាជទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងជប៉ុន ព្រមទាំងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។
 
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរ៉ាត់ ដារ៉ារ័ត្ន ក៏បានជម្រាបជូនអំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា–ថៃ និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងបានថ្លែងអំណរគុណដែលជប៉ុនតែងតែអញ្ជើញចូលរួមក្នុងការបំពេញបេសកកម្មរបស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ស្ថានការណ៍នៃការគោរព និងអនុវត្តបទឈប់បាញ់រវាង កម្ពុជា-ថៃ។
 
ជាការឆ្លើយតប ឯកឧត្តម HAYASHI ក៏បានបញ្ជាក់អំពីឆន្ទៈរបស់រដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ។
 
H.E. Lieutenant General Rath Dararoth, Secretary of State of the Ministry of National Defence, on behalf of H.E. General Tea Seiha, Deputy Prime Minister and Minister of National Defence, received a courtesy call from and held a working meeting with H.E. Mr. HAYASHI Teiji, Ambassador for Mekong Cooperation of the Ministry of Foreign Affairs of Japan.
During the meeting, both sides exchanged views on strengthening and expanding defence cooperation between Cambodia and Japan, while continuing to promote the friendship and excellent partnership between the two countries.
 
On that occasion, H.E. Secretary of State Rath Dararoth briefed the Japanese side on the situation along the Cambodia–Thailand border and reaffirmed Cambodia’s commitment to resolving issues through peaceful means in accordance with international law and existing agreements. He also expressed appreciation for Japan’s continued participation in observation missions conducted by the Military Attaché Coordination Committee in Phnom Penh (MACPP) in the Kingdom of Cambodia to monitor the situation regarding compliance with and implementation of the ceasefire between Cambodia and Thailand.
 
In response, H.E. Mr. HAYASHI Teiji reaffirmed the Japanese Government’s willingness to support efforts aimed at the peaceful resolution of the Cambodia–Thailand dispute and the restoration of normal bilateral relations between the two countries.

 

អត្ថបទទាក់ទង