សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ UNCLOS ជាជម្រើសល្អបំផុតដើម្បីធានាសន្តិភាពយូរអង្វែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ UNCLOS ជាជម្រើសល្អបំផុតដើម្បីធានាសន្តិភាពយូរអង្វែង
នៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា» នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា យើងមិនបានភ្លេចការការពារជាតិនោះទេ គ្រាន់តែយើងត្រូវការពេលវេលាក្នុងការដោះស្រាយតាមសន្តិវិធីផ្អែកទៅលើផ្លូវច្បាប់ជាមូលដ្ឋាន។
ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាក់ស្តែងម្សិលមិញយើងបានចាប់ផ្តើមប្រើប្រាស់យន្តការច្បាប់អន្តរជាតិ UNCLOS ហើយ ដើម្បីដោះស្រាយការពារអធិបតេយ្យភាព និងសិទ្ធិកម្ពុជានៅលើដែនសមុទ្រដោយប្រើប្រាស់ UNCLOS ការផ្សះផ្សាដោយបង្ខំ ដូច្នេះយើងត្រូវការពេលវេលាក្នុងការដោះស្រាយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ដរាបណាយើងអាចដោះស្រាយបញ្ហាជាតិ ទឹកដីដោយសន្តិវិធី យើងនឹងធ្វើ ប្រសើរជាងបញ្ជូនទាហានទៅច្បាំងគ្នាស្លាប់ ហើយដោះស្រាយមិនចេញ។ ដូច្នេះការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ UNCLOS ជាជម្រើសល្អបំផុតដើម្បីធានាសន្តិភាពយូរអង្វែង៕




