ខ្មែរប៉ុស្ដិ៍ Close

មតិខ្មែរឯករាជ្យ៖ ជនវង្វេងជាតិ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 42
មតិខ្មែរឯករាជ្យ៖ ជនវង្វេងជាតិ មតិខ្មែរឯករាជ្យ៖ ជនវង្វេងជាតិ

ពីព្រោះតែសារជាតិជាកូនជនក្បត់ជាតិ ក្បត់ព្រះមហាក្សត្រតជំនាន់ គឺខ្មោចឪក្បត់រាជបល័ង្គ​​ ក្នុងរជ្ជកាលព្រះបរមរតនកោដ តមកដល់យុគ្គសម័យនេះ​ សម រង្ស៊ី​ មិនត្រឹមតែក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រតាមរយៈការផ្ញើសារមួលបង្កាច់ ទៅនឹងព្រះរាជសាររបស់ព្រះមហាក្សត្រដែលបានអំពាវនាវឱ្យជនរួមជាតិចេញទៅបោះឆ្នោត​ តែត្រូវបាន ​សម រង្ស៊ី​ ថាជាព្រះរាជសារក្លែងក្លាយទៅវិញប៉ុណ្ណោះទេ។ ជននេះ​ មិនចេះខ្មាសអៀននូវអំពើលាមកដែលខ្លួនគាត់បានប្រព្រឹត្តឡើយ ម្តងហើយម្តងទៀត ​សម រង្ស៊ី​ បានបង្ហោះសារបំភ័ន្ត បំពុលសង្គម ក្នុងចេតនាទុចរិត ធ្វើយ៉ាងណាឱ្យកម្ពុជាច្របូកច្របល់ ចលាចល និងដុតបញ្ឆេះកំហឹង ឱ្យជាតិសាសន៍ខ្មែរបែកបាក់សាមគ្គី​ ដើម្បីសម្រេចផែនការដ៏អាក្រក់ជួរជាតិរបស់គាត់ គឺបំផ្លាញកម្ពុជា តាមរយៈបំផ្លាញការបោះឆ្នោត ក្នុងអ្វីមួយដែលកើតចេញពីគំនុំ​សងសឹក និងការព្យាបាទកម្ពុជា យកភ្លើងកំហឹងបែបបដិវត្តនិយម ហឹង្សានិយម ញុះញង់និយម មកបង្កាត់ធ្វើជាអុស​ ដើម្បីដុតកំទេចកម្ពុជា។

សម រង្ស៊ី​​ នៅថ្ងៃនេះ​ បញ្ចេញពិសពុលថ្មីទៀត ដោយប្រើស្នៀតចាស់គំរិក គឺយកព្រះមហាក្សត្រដែលជាទីគោរពសក្ការៈរបស់ពលរដ្ឋខ្មែរ​ មកបន្លំបោកប្រាស់ បន្ទុចបង្អាក់មិនឱ្យពលរដ្ខខ្មែរជិតមួយនគរដែលជាម្ចាស់ប្រទេសចេញទៅបោះឆ្នោត ក្រោមហេតុផលយុទ្ធនាការម្រាមដៃស្អាត ​ប៉ុន្តែ ឈាមក្នុងម្រាមចង្អុលដៃរបស់ សម រង្ស៊ី​ ជនផ្សំគំនិត និងអ្នកចាញ់ឧបាយកល សម រង្ស៊ី​ បើអនុវត្តតាម សម រង្ស៊ី​ និងជាប់ឈ្មោះជាក្រុមចូលដៃក្នុងទង្វើបំផ្លាញកម្ពុជា ឬជាក្រុមឈាមខ្មៅទៅវិញ​ ដែលខុសពីពលរដ្ឋដ៏ច្រើនលើសលប់ ដែលបានត្រៀមខ្លួននាំគ្នាទៅបោះឆ្នោត បើទោះជាប្រឡាក់ម្រាមចង្អុលដៃខ្មៅពិតមែន ​ប៉ុន្តែ​ បេះដូងពលរដ្ឋទាំងនោះ​ គឺជាអ្នកស្រឡាញ់ជាតិយ៉ាងពិតប្រាកដ ឬអាចចាត់ទុកថា ឈាមរបស់ពលរដ្ឋទាំងនោះ​ គឺជាឈាមស្រឡាញ់សន្តិភាព​ និងសុខដុមនីយកម្មនៃប្រជាជាតិខ្មែរទាំងមូល។

សម រង្ស៊ី​ បានបង្ហោះសារបំពុលសង្គម ដោយអះអាងថា សូមពលរដ្ឋកុំទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨ខាងមុខ និងថា ព្រះមហាក្សត្រនឹងមិនយាងទៅបោះឆ្នោតទេ ហើយថា ព្រះអង្គគង់ជាអព្យាក្រិត្យ។

ជាការពិត ព្រះមហាក្សត្រ ព្រះអង្គគង់ជាអព្យាក្រិត្យចំពោះបក្សនយោបាយ ដើម្បីទុកឱ្យកាសឱ្យអ្នកនយោបាយប្រកួតគ្នាក្នុងទីលានប្រជាធិបតេយ្យ សេរី​ ពហុបក្ស ​ដូចព្រះរាជសាររបស់ព្រះមហាក្សត្រដែលបានអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោត ដើម្បីបំពេញសិទ្ធិជាពលរដ្ឋល្អ​ក្នុងការគាំទ្រគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត​​គឺជាពេលវេលាដ៏មានតម្លៃបំផុត។

ដូច្នេះ​ បើ សម រង្ស៊ី​ ចេញមកប្រកាសហាមមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជាថ្មីទៀតនៅពេលនេះ​ គឺមានតម្លៃស្មើនឹងប្រកាសជាថ្មីទៀតប្រឆាំងនឹងព្រះមហាក្សត្រដែលលើកទឹកចិត្ត និងអំពាវនាវឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គត្រូវនាំគ្នាចេញទៅបោះឆ្នោត។

ជាការពិត ក្នុងរដ្ឋធម្មនុញ្ញ​ ព្រះមហាក្សត្រ ជានិមិត្តរូបនៃឯកភាពជាតិ ​ជាបាវចនា​​នៃកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ។

ជារៀងរាល់អាណត្តិព្រះអង្គមិនបានយាងទៅបោះឆ្នោតទេ ​ព្រោះព្រះអង្គគង់ជាអព្យាក្រិត្យភាព​នៃគណបក្សនយោបាយ ។ ប៉ុន្តែ​ ផ្ទុយទៅវិញ មានតែប្រជាពលរដ្ឋ ​និងអ្នកនយោបាយដែលមិនត្រូវបានហាមឃាត់ដោយច្បាប់ ឬជាប់ពាក់ព័ន្ធនឹងទោសទណ្ឌ​ទេ ដែលត្រូវបំពេញសិទ្ធិជាពលរដ្ឋល្អ​ ទៅបោះឆ្នោតគាំទ្របក្សនយោបាយណាដែលខ្លួនពេញចិត្ត ដើម្បីរក្សាសុខ សន្តិភាព​ និងការអភិវឌ្ឍប្រទេស!

ដូច្នេះ​ សូមប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នងបញ្ជីបោះឆ្នោត សូមមេត្តានាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កុំបីខាន កុំចាញ់ឧបាយកលបោកប្រាស់របស់ទណ្ឌិត​​ សម ​រង្ស៊ី​ ដែលបុគ្គលនេះ​ ចង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា​ ទើបយកព្រះមហាក្សត្រយកមកបន្លំរាស្ត្រ!

ពលរដ្ឋកម្ពុជាត្រូវដឹងថា សម រង្ស៊ី​ បានក្បត់កម្ពុជាហើយ ! ដូច្នេះ​ គ្រប់ទង្វើសកម្មភាព​ និងសាររបស់គាត់ គ្មានអ្វីក្រៅតែពីបំផ្លាញកម្ពុជានោះទេ ! សម រង្ស៊ី​ ជាជនវង្វេងជាតិ បំរើបរទេសដាច់ថ្លៃ៕

ដោយ៖ ប៉ែន វិភាគ