ខ្មែរប៉ុស្ដិ៍ Close

ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងដឹកនាំក្បួនឃោសនាផ្ទាល់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 3667
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងដឹកនាំក្បួនឃោសនាផ្ទាល់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងដឹកនាំក្បួនឃោសនាផ្ទាល់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខ

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានឹងចូលរួមដឹកនាំការហែរក្បួនឃោសនាបោះឆ្នោតផ្ទាល់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខ។ នេះបើយោងតាមលិខិតរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងលិខិតដដែលបានបញ្ជក់ថា ការហែក្បួនឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញនេះ គឺចាប់ផ្តើមជួបជុំធំនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៧ព្រឹក ដើម្បីស្តាប់ការថ្លែងសារនយោបាយរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន មុននឹងចេញហែរក្បួន៕

 

អត្ថបទទាក់ទង