ខ្មែរប៉ុស្ដិ៍ Close

សម្តេចម៉ែ និងព្រះមហាក្សត្រ ព្រះរាជទានថវិកា១លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តកិច្ចការមនុស្សធម៌ ជួយព្យាបាលកុមារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 44

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ព្រះករុណា​ ព្រះបាទ​ សម្តេច ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះ​មហាក្សត្រ ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ និង​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម​ មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព​ សេចក្តីថ្លៃថ្នូរ​និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះ​អង្គ​ទាំងទ្វេសព្វព្រះរាជហឫទ័យ ព្រះបរមរាជាអនុញ្ញាត ឲ្យលោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចូលក្រាបបង្គំគាល់ ​និងទទួលតង្វាយជាព្រះរាជទ្រព្យ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

នេះបើយោងតាម Facebook Page «ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី» ដែលកន្លងមកតែងតែផ្សាយពីព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ។

ឆ្លៀតក្នុងឱកាស​នោះផងដែរ ព្រះមហាក្សត្រ និងសម្តេចម៉ែ បានព្រះរាជទាន ព្រះរាជទ្រព្យសរុប១លានដុល្លារ ​ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា​ ដើម្បីបន្តកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារកម្ពុជា៕

អត្ថបទទាក់ទង