ខ្មែរប៉ុស្ដិ៍ Close

ប្រាសាទបក្សីចាំក្រុង (Baksei Chamkrong temple)

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 49
ប្រាសាទបក្សីចាំក្រុង (Baksei Chamkrong temple) ប្រាសាទបក្សីចាំក្រុង (Baksei Chamkrong temple)

ប្រាសាទបក្សីចាំក្រុង​ ស្ថិតនៅកណ្តាលព្រៃខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល​ ១៥០ម៉ែត្រ​ មានកាំជណ្តើរស្ថាបនាដោយថ្មបាយក្រៀម និងឥដ្ឋពណ៌‌ក្រហម។ ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី ដែល​មាន៤ថ្នាក់​ កសាងពីថ្មបាយក្រៀម​ និង​មាន​ប្រាសាទ​មួយ​ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើតបន្តុបនៅ​ពី​លើ​។ ប្រាសាទនេះមានជណ្តើរគ្រប់ទាំងបួនទិស តែ​ជណ្ដើរ​ដែល​អាច​ឡើង​ចុះ​បាន​មាន​តែ​ជណ្ដើរ​នៅ​ទិស​ខាង​កើត​មួយ​នោះទេ​​ ចំណែក​បីទិសទៀតគឺជាជណ្ដើង​បញ្ឆោតប៉ុណ្ណោះ​។​ ចំពោះ​ក្បាច់រចនាដែលសម្រាប់បិទពីក្រៅបាន​បាត់បង់អស់ហើយ​ គឺនៅសល់តែក្បាច់ផែ្តរលើខ្លោងទ្វារដែលនៅល្អ ដោយ​មានចម្លាក់រូបព្រះឥន្រ្ទគង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) ឯចុងទាំងសងខាងមានគណេស​ និងមាត់ទ្វារខាងកើតមានសិលាចារិក ។
ប្រាសាទបក្សីចាំក្រុង កសាងនៅក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ (ក្នុងឆ្នាំ៩២១) ត្រូវជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ ហើយបញ្ចប់ការសាងសង់នៅក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័ន (៩៤៤-៩៦៨) ពេលដែលព្រះអង្គយាងត្រឡប់ពីកោះកេរ មកតាំងទីនៅក្នុងរាជធានីអង្គរវិញ។

@Ty Sareun

អត្ថបទទាក់ទង