ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលប្ដេជ្ញាកសាងសមិទ្ធផលថ្មីៗដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ!

ដោយ៖ Sreyleak
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1372
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលប្ដេជ្ញាកសាងសមិទ្ធផលថ្មីៗដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ! សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលប្ដេជ្ញាកសាងសមិទ្ធផលថ្មីៗដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ!

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅពេលដែលមានមតិមួយចំនួនចោទប្រកាន់ថា រាជរដ្ឋាភិបាលមិនធ្វើអ្វីទាំងអស់ គឺសម្តេចពុំមានពេលវេលាឆ្លើយតបឡើយ ប៉ុន្ដែសម្តេចយកពេលវេលាមកសម្ពោធសមិទ្ធផល និងបើកការដ្ឋានអោយបានច្រើនដែលបានផ្តល់ផលប្រយោជន៍ផ្ទាល់នៅលើដីជូនដល់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គេកាន់តែថា យើងកាន់តែធ្វើឱ្យបានច្រើន ហើយផលដែលទទួលបានគឺសម្រាប់ប្រជាពលរដ្ឋទាំងអស់ នេះហើយគឺជាវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេសជាតិរបស់យើងដូចពាក្យចាស់ថា «តក់ៗពេញបំពង់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលប្ដេជ្ញាកសាងសមិទ្ធផលថ្មីៗដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពោលគឺសាងសង់ហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើចរាចរណ៍ និងកាត់បន្ថយពេលវេលានៃការដឹកជញ្ជូន និងធ្វើដំណើរប្រចាំថ្ងៃ៕