តំណែងបវរកញ្ញាឯកពិភពលោកលើកទី៦៧ ធ្លាក់ទៅលើនិស្សិតពេទ្យមកពីឥណ្ឌា
និស្សិតពេទ្យម្នាក់ ដែលជាជនជាតិឥណ្ឌា បានគ្រងម្កុដបវរកញ្ញាឯកពិភពលោក នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលបានរៀបចំឡើងនៅរម្មណីយដ្ឋានមួយក្នុងប្រទេសចិន កាលពីថ្ងៃសៅរ៍ ដោយបានធ្វើឲ្យប្រទេសរបស់នាងទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ដែលមានធីតាសម្រស់ល្អឯកជាប្រវត្តិសាស្ត្រ។ នេះប់យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AFP នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។
នាង Manushi Chhillar គឺជាបេក្ខនារីទី៦ ដែលបានចូលរួមការប្រកួតដណ្តើមបានជយលាភីក្នុងតំណែងនេះក្នុងចំណោមជនជាតិឥណ្ឌា ដែលបានទទួលជយលាភី។ បន្ទាប់ពី នាង Priyanka Chopra តារាភាពយន្ត Bollywood និងនាង Aishwarya Rai ។
ការឈ្នះរបស់នាង បាននាំឲ្យឥណ្ឌា ស្ថិតក្នុងកម្រិតមួយជាមួយនឹងប្រទេសវេណេស៊ុយអេឡា ខណៈប្រទេសជាច្រើន មានអ្នកមានរូបស្រស់ស្អាតបំផុត នៅក្នុងការប្រកួតបវរកញ្ញាជាប្រវត្តិសាស្ត្រ ។ ឥឡូវនេះ ជាការប្រកួតលើកទី៦៧ហើយ៕