ខ្មែរប៉ុស្ដិ៍ Close

ទីបំផុត បេនី យ៉ាំង សារភាពទំនាក់ទំនងខ្លួន និង ណុប បាយារិទ្ធ លើសពីមិត្តភ័ក្ដិ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 74
ទីបំផុត បេនី យ៉ាំង សារភាពទំនាក់ទំនងខ្លួន និង ណុប បាយារិទ្ធ លើសពីមិត្តភ័ក្ដិ ទីបំផុត បេនី យ៉ាំង សារភាពទំនាក់ទំនងខ្លួន និង ណុប បាយារិទ្ធ លើសពីមិត្តភ័ក្ដិ

នៅ​ទីបំផុត​តារា​សម្ដែង​សិច​ស៊ី​​ បេនី យ៉ាំង ព្រម​សារភាព​​​​ថា​ទំនាក់​ទំនង​ខ្លួន​​ជាមួយ​រៀម​ច្បង​សិល្បៈ​លោក ណុប បាយ៉ារិទ្ធ ​អំឡុង​ពេល​នេះ​អាច​និយាយ​បាន​ថា លើស​ពី​មិត្តភ័ក្ដិ​ទៅ​ទៀត។

នាង​ថា៖” សម្រាប់​ខ្ញុំ​ និង​បង​រិទ្ធ​ ពួក​យើង​មិន​មែន​ជា​មិត្តភ័ក្ដិ​ទេ តែ​ខ្ញុំ​ និង​ គាត់​ស្រឡាញ់​រាប់​គ្នា​ដូច​បង​ប្អូន​​បង្កើត​អ៊ីចឹង​ នៅ​ពេល​ខ្ញុំ​មាន​ទុក្ខធុរៈ​ ឬ គាត់​មាន​ទុក្ខ​ធុរៈ​ពួក​យើង​តែង​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ឬ ពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ”។

បើ​ឲ្យ​ឈាន​​ដល់​លក្ខណៈ​ស្នេហា​ស្រី​ប្រុស​គឺ​មិន​អាច​នោះ​ទេ ព្រោះ​ម្នាក់​ៗ​មាន​អារម្មណ៍​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​​ក្នុង​នាម​ជា​បង​ប្អូន​ប៉ុណ្ណោះ​។ ដូច្នេះ​សូម​ទស្សនិកជន​កុំ​យល់​ច្រឡំ​ថា នាង កំពុង​តែ​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ ណុប បាយ៉ារិទ្ធ តទៅ​ទៀត។

រូបថត ពីហ្វេសប៊ុក បេនី យ៉ាំង

បន្ថែម​ពី​នេះ បេនី យ៉ាំង ថា​ ការ​ស្រឡាញ់​រាប់​អាន​គ្នា​រវាង​នាង និង​តារា​ចម្រៀង​​សម្លេង​ស្រទន់​ ណុប បាយ៉ារិទ្ធ បាន​កើត​ឡើង​​ជាង​២ឆ្នាំ​មក​ហើយ ពោល​តាំង​ពី​ឆ្នាំ​ ២០១៦ ៕​


រូបថត ពីហ្វេសប៊ុក បេនី យ៉ាំង


រូបថត ពីហ្វេសប៊ុក បេនី យ៉ាំង