ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាកម្ពុជាសម្រេចចិត្តដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួច?

ដោយ៖ Sreyleak ​​ | 8 ម៉ោងមុន ព័ត៌មានទូទៅ 133
ហេតុអ្វីបានជាកម្ពុជាសម្រេចចិត្តដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួច? ហេតុអ្វីបានជាកម្ពុជាសម្រេចចិត្តដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួច?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចចិត្តក្នុងការដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា គឺដើម្បីបង្ហាញពីសមត្ថភាព ពង្រឹងសមត្ថភាពកម្ពុជាកាន់តែរឹងមាំ ទុកចិត្តលើខ្លួនឯង និងមានភាពម្ចាស់ការលើខ្លួនឯង។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុនការសម្រេចចិត្តក្នុងការដកខ្លួនចេញនេះដែរ ធនាគារពិភពលោក ក៏បានមកសួរកម្ពុជាផងដែរ តែកម្ពុជានៅតែសម្រេចចិត្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចដដែល ដើម្បីពង្រឹងសមត្ថភាពកម្ពុជាឱ្យកាន់តែខ្លាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើកម្ពុជា នៅតែបន្តរក្សាស្ថានភាពរបស់ខ្លួនស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួច នោះប្រទេសជាច្រើន នឹងបន្តផ្ដល់ជំនួយដល់កម្ពុជា និងបន្តទទួលបានលក្ខខណ្ឌអនុគ្រោះពីប្រទេសជាច្រើនទៀតផងដែរ ប៉ុន្តែកម្ពុជាមានគោលការណ៍របស់ខ្លួនក្នុងការពង្រឹងភាពជាម្ចាស់ការរបស់ខ្លួន៕