ថ្ងៃលិចលើភ្នំបាខែងនៅតែជាជម្រើសពិសេសសម្រាប់ទេសចរ
មិនថាពេលណាជាពេលនោះទេ ការទស្សនាថ្ងៃលិចនៅលើកំពូលប្រាសាទភ្នំបាខែង គឺជាជម្រើសដ៏ពិសេសសម្រាប់ភ្ញៀវទេសចរ នៅពេលដែលពួកគេមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។ ពន្លឺពណ៌មាសចែងចាំងលើកំពូលប្រាសាទមួយនេះ ជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបំផុតសម្រាប់ទេសចរ៕