ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្វីដែលរាជរដ្ឋាភិបាលខិតខំធ្វើគឺត្រឹមតែបង្កើតឱកាស ប៉ុន្តែការចាប់យកឱកាស និងអនុវត្តជាក់ស្តែងគឺអាស្រ័យលើអាណាព្យាបាល គ្រូ គណៈគ្រប់គ្រង ព្រមទាំងសិស្ស

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 3
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្វីដែលរាជរដ្ឋាភិបាលខិតខំធ្វើគឺត្រឹមតែបង្កើតឱកាស ប៉ុន្តែការចាប់យកឱកាស និងអនុវត្តជាក់ស្តែងគឺអាស្រ័យលើអាណាព្យាបាល គ្រូ គណៈគ្រប់គ្រង ព្រមទាំងសិស្ស សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្វីដែលរាជរដ្ឋាភិបាលខិតខំធ្វើគឺត្រឹមតែបង្កើតឱកាស ប៉ុន្តែការចាប់យកឱកាស និងអនុវត្តជាក់ស្តែងគឺអាស្រ័យលើអាណាព្យាបាល គ្រូ គណៈគ្រប់គ្រង ព្រមទាំងសិស្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលខិតខំធ្វើគឺត្រឹមតែបង្កើតឱកាស ការដាក់ចេញគោលនយោបាយ ការកែទម្រង់ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែការចាប់យកឱកាស និងការបង្កើតឱកាស និងការដាក់ចេញពីផែនការទៅការអនុវត្តជាក់ស្តែងគឺអាស្រ័យលើអាណាព្យាបាល គ្រូ គណៈគ្រប់គ្រង ព្រមទាំងសិស្ស។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បណ្តាប្រទេស និងដៃគូ ដែលក្នុងនោះមានរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការJICAដែលចូលរួមគាំទ្រដល់ក្រសួងអប់រំនិងកីឡាក្នុងការបង្កើតវិទ្យាស្ថានគរុកោសល្យភ្នំពេញ និងបាត់ដំបងដែលបានផ្តល់នូវហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តវិនិយោគជាច្រើន ដោយប្រែក្លាយវិទ្យាស្ថាននេះមានសក្តានុពលសម្រាប់ការបណ្តុះបណ្តាលគ្រូ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រគល់សញ្ញាបត្រដល់គរុនិស្សិតគរុសិស្ស និងសម្ពោធអគារអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង