ខ្សែបម្រើរបស់ក្រុម Liverpool ម្នាក់ សម្រេចចិត្តទៅចូលរួមជាមួយ Juventus នៅរដូវកាលថ្មីនេះ
កីឡាករ Emre Can បានសម្រេចចិត្តចូលរួមជាមួយក្រុម Juventus ក្រោយពីរូបគេផុតកុងត្រាជាមួយក្រុម Liverpool។
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះបានចុះកុងត្រារយៈពេល៤ឆ្នាំជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ហើយរូបគេនឹងក្លាយទៅជាកីឡាករជាផ្លូវការនៅថ្ងៃទី១ខែកក្កដាខាងមុខនេះ។
(អ្នកគ្រប់គ្រងក្លិប Juventus និងកីឡាករ Can)
កីឡាករវ័យ២៤ឆ្នាំរូបនេះបានចំណាយពេលជាង២ឆ្នាំជាមួយក្រុម Bayer Leverkusen មុននឹងសម្រេចផ្លាស់ប្តូរមកលេងនៅកីឡដ្ឋាន Anfield នៅឆ្នាំ២០១៤។
ក្នុងរយៈពេល៤ឆ្នាំជាមួយក្រុមហង្សក្រហម លោកបានបង្ហាញខ្លួន១១៥ប្រកួត និងស៊ុតបញ្ចូលទីបាន១៥គ្រាប់ផងដែរ។
(កីឡាករ Can)
គួរឲ្យដឹងថា ក្រុម Juventus តាមប្រម៉ាញ់ Can ជាយូរណាស់មកហើយ ប៉ុន្តែក្រុមហង្សក្រហម បានកំណត់តម្លៃខ្លួនខ្សែបម្រើរូបនេះថ្លៃពេក ដូច្នេះហើយទើបពួកគេរង់ចាំរហូតដល់អតីតកីឡាករក្រុម Bayern Munich រូបនេះផុតកុងត្រាជាមួយក្រុម Liverpool៕
(កីឡាករ Can)