ខ្មែរប៉ុស្ដិ៍ Close

ដំណឹងបន្ទាន់! ថ្ងៃទី២៩ សូមប្រជាពលរដ្ឋ កុំធ្វើដំណើរឆ្លងកាត់រង្វង់មូលចោមចៅដាច់ខាត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 50
ដំណឹងបន្ទាន់! ថ្ងៃទី២៩ សូមប្រជាពលរដ្ឋ កុំធ្វើដំណើរឆ្លងកាត់រង្វង់មូលចោមចៅដាច់ខាត ដំណឹងបន្ទាន់! ថ្ងៃទី២៩ សូមប្រជាពលរដ្ឋ កុំធ្វើដំណើរឆ្លងកាត់រង្វង់មូលចោមចៅដាច់ខាត

នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ចាប់​ពី​​ម៉ោង៤៖០០ ព្រឹក​ រហូត​ដល់​ម៉ោង១២៖៣០ នាទី​រសៀល នៅ​រង្វង់​មូល​ចោមចៅ​ចន្លោះ​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​ជាតិ៤ និង​ភ្ជាប់​ពី​ផ្លូវ​សហព័ន្ធ​រុស្សី​នឹង​ត្រូវ​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះ​អាសន្ន ដើម្បី​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ក្រោម​អធិបតី​ភាព​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត។ នេះ​បើ​តាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ។

ដូច្នេះ​ហើយ​សូម​ប្រជាពលរដ្ឋ​ជ្រាប​ជា​ដំណឹង និងយោគយល់ចំពោះការផ្អាកចរាចរណ៍ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បើក​ការដ្ឋាន​នូវ​គម្រោង​ដ៏​ពិសេស​នេះ ប្រព្រឹត្តិ​ទៅ​ដោយ​រលូន។

កន្លងមកលោក​ម៉េត មាស​ភក្ដី​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​បច្ចេកទេស​​បានសម្រេច​ជ្រើស​រើស​ប្លង់​ចុង​ក្រោយ​រួច​ហើយ ចំពោះគម្រោងសាងសង់នេះ។ ក្នុង​ចំណោម​​ប្លង់​ចន្លោះ ៦ ប្លង់​ ទៅ​​ ៧ប្លង់​ តាម​រយៈ​កិច្ច​ប្រជុំ ​កាលពី​​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ ​ឆ្នាំ២០១៨ ​ក្រោម​អធិបតីភាព​លោក​ ឃួង​ ​ស្រេង​ អភិបាល​ល​ នៃ​គ​ណៈអ​ភិ​បាល​​រាជ​ធានី​ភ្នំពេញ​។​ ការ​សាង​សង់​​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ត្រូវ​បាន​ធ្វើ​ឡើង​​​ ​ក្នុង​គោល​បំណង​​​សម្រួល​​ចរាចរណ៍​​​ដល់​អ្នក​​​​ធ្វើ​ដំណើរ​​នៅ​​ផ្លូវ​ជាតិ​​លេខ​​៤ ​ផ្លូវ​ជាតិ​​លេខ​​៣​​ ផ្លូវ​​ចោម​ចៅ ​​និង​​មហាវិថី​ស​ហព័ន្ធរុស្ស៊ី ​​ចេញ​​ចូល​​មក​​រាជ​ធានី​​ភ្នំពេញ​​​មិន​ឱ្យ​មាន​​​កក​ស្ទះ​៕

សេចក្ដីលម្អិតសូមមើលខាងក្រោមនេះ៖

អត្ថបទទាក់ទង