បែកធ្លាយរូបរាង Galaxy S10 ឡូយកប់
កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយបង្ហាញពីរូបរាងស្មាតហ្វូនថ្មីមួយរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានគេជឿជាក់ថា ជា Galaxy S10។ តាមរយៈរូបភាពដែលត្រូវបានគេចែកចាយតៗគ្នាជាច្រើនពេញបណ្តាញសង្គម Twitter បង្ហាញពីរូបរាងរបស់ស្មាតហ្វូនថ្មីនោះ មានអេក្រង់លាតសន្ធឹងស្ទើរតែពេញផ្ទៃអេក្រង់ខាងមុខតែម្តង មិនមានសល់គែមខាងលើ និងខាងក្រោមច្រើនដូច Galaxy S9 ឡើយ។
ហើយអេក្រង់លាតសន្ធឹងពេញផ្ទៃខាងមុខនោះផងដែរ គេសង្កេតឃើញថាមិនមានរន្ធត់ស្តាប់សម្លេង និងកាមេរ៉ាមុខឡើយ ចំណែកឯរូបរាងរបស់វាវិញគឺស្រដៀងទៅនឹង Galaxy S8 និង S9 ដែលវាមានគែមអេក្រង់កោងនៅសងខាង។ ប៉ុន្តែទោះជាយ៉ាងមិនមានការអះអាងណាមួយពីក្រុមហ៊ុន Samsung ឡើយ សម្រាប់រូបរាងពិតរបស់ Galaxy S10 អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខក្នុងព្រឹត្តិការណ៍ពិពណ៌ទូរស័ព្ទ MWC៕