ខ្មែរប៉ុស្ដិ៍ Close

អ្នកប្រើ iPhone អាចប្រើទូរស័ព្ទជំនួសឲ្យសោរឡានបាននៅពេលឆាប់ៗ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 39
អ្នកប្រើ iPhone អាចប្រើទូរស័ព្ទជំនួសឲ្យសោរឡានបាននៅពេលឆាប់ៗ អ្នកប្រើ iPhone អាចប្រើទូរស័ព្ទជំនួសឲ្យសោរឡានបាននៅពេលឆាប់ៗ

ក្រុមមួយដែលមានឈ្មោះថា Car Connectivity Consortium (CCC) ទើបតែបានបង្កើតបច្ចេកវិទ្យាថ្មីសម្រាប់រថយន្ដសម័យទំនើប ដោយផ្លាស់ប្ដូរពីការប្រើប្រាស់សោរធម្មតាមកជា iPhone វិញ ពោលគឺអ្នកបើករថយន្ដទាំងអស់នឹងមិនត្រូវការសោរឡានទៀតឡើយ។


ក្រុម CCC ត្រូវបានគេស្គាល់ថា ជាផ្នែកមួយរបស់ក្រុមហ៊ុន Apple ដែរ ហើយនាពេលថ្មីៗនេះពួកគេបានប្រកាសទាក់ទងទៅនឹង Digital Key ជំនាន់ទី 1.0 ជាស្ដង់ដារថ្មីដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទាញយកកម្មវិធី “digital keys” ទៅក្នុងស្មាតហ្វូនរបស់ពួកគេបាន។

Phone as key

– អ្វីទៅគឺជាគុណប្រយោជន៍?

លក្ខណៈពិសេសរបស់ digital key ត្រូវបានចាត់ចូលជា “robust ecosystem” ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចាក់ រឺដោះសោរ ចែករំលែកដំណើរការ និងចាប់ផ្ដើមម៉ាស៊ីនរថយន្ដបានតាមរយៈស្មាតហ្វូន។ ទាក់ទងទៅនឹងកម្មវិធីនេះ គឺដំណើរការលើប្រព័ន្ធ NFC រឺ Bluetooth ពោលគឺប្រព័ន្ធដំណើរការអាស្រ័យលើកម្មវិធីទាំងពីរនេះ។

គួរបញ្ជាក់ផងដែរថា ស្របពេលជាមួយនឹងក្រុមហ៊ុន Apple កំពុងអភិវឌ្ឍន៍លើបច្ចេកវិទ្យា យើងក៏សង្កេតឃើញមានការចូលរួមពីសំណាកក្រុមហ៊ុនផលិតរថយន្ដមួយចំនួនដូចជា Audi, BMW, GM, Hyundai និង Volkswagen។ លើសពីនេះទៅទៀត ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនក៏បានចូលរួមដែរដូចជា Samsung, Panasonic និង LG។ ក្រៅពីនេះ ក្រុមហ៊ុនផលិតបន្ទះឈីបមួយចំនួនក៏បានចូលរួមដូចគ្នាគឺ Qualcomm, NXP និង DENSO។

– ពេលណាទើបបច្ចេកវិទ្យានេះមកដល់?

សម្រាប់ពេលបច្ចុប្បន្ន Digital Key 1.0 ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់សមាជិកទាំងអស់នៃក្រុម CCC រួមបញ្ចូលទាំងក្រុមហ៊ុន Apple ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុនផលិតរថយន្ដធំៗពីរគឺ Audi និង Volkswagen បានធ្វើការស្នើរសុំប្រើប្រាស់គម្រោង digital key នេះរួចរាល់ហើយ។

ទាក់ទងទៅនឹងក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនដូចជា Apple និង Samsung នឹងសម្រេចដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យានេះលើស្មាតហ្វូនខ្លួនក្នុងពេលដ៏ខ្លីខាងមុខ។ សម្រាប់ជំនាន់ទី1.0 របស់ digital key អាចនឹងត្រូវបានប្រើប្រាស់ជាសាធារណៈក្នុងពេលឆាប់ៗនេះ។