ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា បានកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនទៅមុខ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 36

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីរក្សាបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព និងកំណើនសេដ្ឋកិច្ចខ្ពស់ គឺរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលយកចិត្តទុកដាក់ទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា និងឈានទៅដល់ការទិសដៅជំរុញប្រទេសកម្ពុជា ឱ្យទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីសម្រេចគោលដៅនេះ គឺក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា បានកំពុងខិតខំប្រឹងប្រែងពន្លឿន ពង្រីកកម្មវិធីកែទម្រង់ និងការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ និងការជួយបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីល ឯ.ក» នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង