ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនពលរដ្ឋឱ្យបានឆាប់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 61
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនពលរដ្ឋឱ្យបានឆាប់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនពលរដ្ឋឱ្យបានឆាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខិតខំពន្លឿនការចុះបញ្ជីក្បាលដីឱ្យបានឆាប់ ហើយសម្តេចបានឯកភាពឱ្យប្រើគ្រប់មធ្យោបាយនិងកម្លាំងសរុប ដើម្បីធ្វើយ៉ាងណាផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ខណៈបច្ចុប្បន្នដីមិនទាន់បានចុះបញ្ជីមានប្រមាណជា ៧លានក្បាលដី។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ១៥,១៩៤នាក់ នៅខេត្តព្រះសីហនុ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា ពីដើមឡើយប្រជាពលដ្ឋដែលមានកម្មសិទ្ធិដីធ្លី មុនសង្គ្រាមមិនសូវមានទេ ភាគច្រើនប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ប្រើប្រាស់អាស្រ័យផលដីធ្លីប៉ុណ្ណោះ តែបើឲ្យគាត់មានកម្មសិទ្ធិឯកជនអាចលក់ដូរបន្តបាន គឺអត់មានទេ។ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលចាប់ផ្តើមធ្វើកិច្ចការនេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា កាលពីឆ្នាំ២០១១ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយវាស់វែងដីធ្លី (គោលនយោបាយចាស់ សកម្មភាពថ្មី) ដើម្បីវាស់វែងដីធ្លីផ្តល់បណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការ។ សម្តេចថា កន្លងមកគោលនយោបាយវាស់វែងដីធ្លីធ្វើបានច្រើន ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ថ្មីនេះ នឹងបន្តធ្វើកិច្ចការនេះទៀត៕

 

អត្ថបទទាក់ទង