ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 52

នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍រំលឹកដោយភ្ជាប់ទៅនឹងអនុស្សាវរីយ៍របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លើទឹកដីអង្គរកាលពីឆ្នាំ១៩៨៧ ថា កាលពីមុនសៀមរាប មិនមានសំឡេងទេសចរណ៍អ៊ូអរកងរំពងដូចពេលបច្ចុប្បន្ននេះឡើយ នេះហើយជាផលលាភនៃសុខសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ដោយបានចូលរួមចំណែកយ៉ាងច្រើនក្នុង ផ.ស.ស. ជាតិ។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជនដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោម ប្រធានបទដ៏មានសារៈសំខាន់នេះឡើង គឺ «ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ»៕

អត្ថបទទាក់ទង