ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ភាពជាដៃគូយុទ្ធសាស្រ្ត គឺជាទំនាក់ទំនងកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ថៃ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 72

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ព្រះរាជាណាចក្រថៃ កម្ពុជា និងថៃ បានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។

សម្តេចធិបតី បានថ្លែងដូចនេះនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការលើកកម្រិតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនេះដែរ ក៏នឹងបើកច្រកឱ្យប្រទេសទាំងពីរ កម្ពុជា ថៃ ពង្រីកទំនាក់ទំនងលើគ្រប់វិស័យផងដែរ៕

អត្ថបទទាក់ទង