ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ បង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាពនៃការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 55

ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ បានប្រព្រឹត្តទៅដោយជោគជ័យកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានគណបក្សចំនួន៤ចូលរួមប្រកួតប្រជែង និងមានអង្គបោះឆ្នោតចូលរួមរហូតដល់ ៩៩,៨៦%។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា លទ្ធផលនេះបានបង្ហាញអំពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាពនៃការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយសម្តេចបានអបអរសាទរពីជ័យជម្នះនៃការបោះឆ្នោតនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់និងអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានសហការចូលរួម និងញ៉ាំងឱ្យព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ អហិង្សា ត្រឹមត្រូវនិងតម្លាភាព៕

អត្ថបទទាក់ទង