ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បានទៅជួបសួរសុខទុក្ខលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ និងអញ្ជើញលោកស្រី អ៊ុងអ៊ីន ប្រធានគណបក្សភឿថៃ មកទស្សនកិច្ចនៅកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 29

សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានសួរសុខទុក្ខបងធម៌របស់សម្តេចគឺ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់ផ្ទះនៅទីក្រុងបាងកក ដោយមានការចូលរួមពីសំណាក់កូនស្រីរបស់ឯកឧត្តម ថាក់ស៊ីន គឺលោកស្រី អ៊ុង អ៊ីង ប្រធានគណបក្សភឿថៃ ផងដែរ។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានឈ្មោះថា Hun Sen of Cambodia នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ន សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ដើម្បីពង្រឺងចំណងមិត្តភាព សម្តេចតេជោបាន អញ្ជើញលោកស្រី អ៊ុងអ៊ីន ប្រធានគណបក្សភឿថៃ ទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ១៤និង១៥ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា នៅក្នុងជំនួបជាមួយអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ហើយក៏ជាបងធម៌របស់សម្តេចដែរនោះ គឺមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សាវរីយ៍រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់អតីតនាយករដ្ឋមន្រ្តីទាំងពីរតាំងពីឆ្នាំ១៩៩២មក។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ថាក់ស៊ីន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបងប្អូនធម៌តាំងពីឆ្នាំ១៩៩២ មុនពេលឯកឧត្តម ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។ បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ ឯកឧត្តម ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង៕

អត្ថបទទាក់ទង