ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ភាពអត់ធ្មត់រៀនសូត្រ នាំឱ្យការសិក្សាទទួលបានជោគជ័យ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 25

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការសិក្សារៀនសូត្រមិនមែនធ្វើតែមួយថ្ងៃនោះទេ។ ជាក់ស្ដែង ការដែលនិស្សិតមកទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺពួកគេបានសិក្សារៀនសូត្រអស់រយៈពេលដ៏យូរ ក្នុងនោះបរិញ្ញាបត្ររងត្រូវប្រើររយៈពេល២ឆ្នាំ បរិញ្ញាបត្រ ៤ឆ្នាំ និងបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតក្នុងរយៈពេលយូរថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងពេលសិក្សា និស្សិតខ្លះត្រូវប្រឈមជាមួយការងារច្រើន ទាំងបញ្ហាជីវភាពរស់នៅ និងសកម្មភាពការងារផ្សេងៗ។ ដូចនេះការទទួលបានសញ្ញាបត្រនៅទីនេះ គឺបានបង្ហាញអំពីការដាក់ទិសដៅច្បាស់លាស់ និងការខិតខំប្រឹងប្រែង ទើបទទួលបានសមិទ្ធផលសិក្សានៅថ្ងៃនេះ៕

អត្ថបទទាក់ទង