ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ឯកឧត្តម គុយ សុផល ដែលត្រូវព្រះមហាក្សត្រ ប្រទានគោរមងារជា «ឧកញ៉ា មហាមន្ត្រី»

ដោយ៖ សុវណ្ណ បុត្រា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 155

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារ ចូលរួមអបអរសាទរចំពោះ ឯកឧត្តម គុយ សុផល ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា មហាមន្ត្រី គុយ សុផល ។

សម្តេចបានចាត់ទុកថា ឧកញ៉ា មហាមន្ត្រី គឺជាឥស្សរជនមួយរូប ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងលះបង់កម្លាំង កាយ-ចិត្ត ទាំងថ្ងៃ ទាំងយប់ ក្នុងការបំពេញភារកិច្ចថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជូនក្រសួងព្រះបរមរាជវាំង ប្រកបដោយមនសិការ និងការទទួលខុស ត្រូវខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ជាយូរឆ្នាំកន្លងមកហើយ ឧកញ៉ា មហាមន្ត្រី បាន សម្របសម្រួលការងារគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាល ជាមួយស្ថាប័នព្រះមហាក្សត្រ ប្រកបដោយភាព រលូន និងជោគជ័យយ៉ាងត្រចះត្រចង់។

សម្តេចបាន សូមជូនពរឧកញ៉ា មហាមន្ត្រី និងលោកជំទាវ ព្រមទាំងកូនប្រុស កូនស្រីប្រកបដោយពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្រេចបានជោគជ័យក្នុងគ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ៕

អត្ថបទទាក់ទង