ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា គ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាមួយនោះទេ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 40

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤ ដែលប្រារព្ធនៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាកម្ពុជា បានខិតខំធ្វើទំនើបកម្មយោធា និងពង្រឹងសមត្ថភាពកងទ័ពដើម្បីការពារជាតិនិងប្រជាជន ហើយកម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាមួយនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមានសិទ្ធិក្នុងការពង្រឹងសមត្ថភាពកងទ័ព ដូចបណ្តាប្រទេសផ្សេងៗដែរ ហើយកម្ពុជាគ្មានបំណងទៅបង្កើតសង្រ្គាមជាមួយអ្នកណានោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជា ធ្វើទំនើបកម្មកងទ័ពនេះ ក៏ដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ៕

អត្ថបទទាក់ទង