ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យកែសម្រួលកម្រិតអត្ថប្រយោជន៍ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រី និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ឯកសារ 51

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ កែសម្រួលកម្រិតអត្ថប្រយោជន៍ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រី និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេលបីខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤។

ចាប់ពីខែមេសា ខាងមុខតទៅរាជរដ្ឋាភិបាល នឹងចាប់ផ្តើមអនុវត្តកម្មវិធីជំនួយសង្គម ក្នុងក្របខណ្ឌកញ្ចប់គ្រួសារ ដើម្បីផ្ដល់ការគាំពារជាប្រក្រតី និងកាន់តែពេញលេញ ដល់សមាជិកដែលមានភាពងាយរងគ្រោះក្នុងគ្រួសារមានបណ្ណសមធម៌។

កម្មវិធីជំនួយសង្គមក្នុងក្របខណ្ឌកញ្ចប់គ្រួសារ ជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ និងជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕

Credit: Fresh News

អត្ថបទទាក់ទង