ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានសុខសន្ដិភាពទេ ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យនោះដែរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 63
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានសុខសន្ដិភាពទេ ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានសុខសន្ដិភាពទេ ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យនោះដែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអ្នកខ្លះឱ្យតែនិយាយពីសុខសន្ដិភាព ស្ថិរភាពរបស់ប្រទេសកម្ពុជា ពួកគេ តែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាលផ្ដាច់ការតែម្ដង ខណៈដែលប្រទេសកម្ពុជា បើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាវិស័យថាមពលអគ្គិសនីនេះជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើសិនពុំមានសន្តិភាពនោះទេ យើងមិនអាចមានការអភិវឌ្ឍ និងបង្កើតសមិទ្ធផលពិតប្រាកដដូចបច្ចុប្បន្ននេះទេ ហើយការអភិវឌ្ឍប្រទេស គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ចំនួន២គឺបរិស្ថានអំណោយផលល្អ (សុខសន្តិភាព) និងគោលនយោបាយត្រឹមត្រូវ៕

អត្ថបទទាក់ទង