ខ្មែរប៉ុស្ដិ៍ Close

មិនមានករណី យកលុយថ្លៃផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 107
មិនមានករណី យកលុយថ្លៃផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនោះទេ មិនមានករណី យកលុយថ្លៃផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនោះទេ

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានអះអាងថា ការធ្វើដំណើរលើដងផ្លូវ ទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មិនមានករណីយកថ្លៃផ្លូវនោះទេ ទោះធ្វើដំណើរតាមផ្លូវដ៏ទៃទៀតក៏ដោយ។

ថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ នេះ អាជ្ញាធរបានអះអាងថា រាល់ការធ្វើដំណើរលើផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មិនមានករណីយកលុយថ្លៃលើផ្លូវនោះទេ។ គឺយកតែថ្លៃចំណត ចតរថយន្តដែលបានចតនៅក្នុងព្រលានតែប៉ុណ្ណោះ។

ការបញ្ជាក់របស់អាជ្ញាធរខេត្តសៀមរាប យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការផ្សព្វផ្សាយ ទាក់ទងទៅនឹងថាមានការយកថ្លៃផ្លូវទៅព្រលានយន្តហោះសៀមរាបអង្គរ។ ករណីបែបនេះធ្វើឲ្យមានការប្រតិកម្មជាច្រើនពីក្រុមអ្នករកស៊ីដឹកជញ្ជូនភ្ញៀវ។

អាជ្ញាធរបានបញ្ជាក់ផងដែរថា ការបង្ហោះរូបភាព ដែលថា ឱ្យភ្ញៀវដើរចូលព្រលាន គឺជារឿងមួយដែលមិនសមរម្យ ដែលអាចធ្វើឲ្យភ្ញៀវនិយាយមិនល្អរបស់ប្រទេសយើងនៅពេលគាត់ត្រឡប់ទៅវិញ។

អាជ្ញាធរបានបញ្ជាក់ថា បានជួបពិភាក្សាជាមួយខាងក្រុមហ៊ុនហើយ លើបញ្ហាផ្លូវ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនេះ។ ជាមួយគ្នានេះដែរអភិបាលខេត្តក៏បានណែនាំមន្ត្រីជំនាញពាក់ព័ន្ធជួបជាមួយ បងប្អូនប្រជាពលរដ្ឋដែលលើកឡើងលើបញ្ហាខាងលើនេះ។

សុំបញ្ជាក់ថា ការដែលមិនដឹកភ្ញៀវចូលព្រលាន ដូចមាននៅក្នុងរូបភាពបែបនេះ គឺជារឿងមួយរបស់អ្នកដឹកភ្ញៀវ អាចគេចវេសពីការយកថ្លៃចំណតរថយន្តតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង