ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្វីដែលរដ្ឋាភិបាលបាននិងកំពុងគិតគូរជូនប្រជាពលរដ្ឋ នឹងបង្ហាញឱ្យឃើញក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 54
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្វីដែលរដ្ឋាភិបាលបាននិងកំពុងគិតគូរជូនប្រជាពលរដ្ឋ នឹងបង្ហាញឱ្យឃើញក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្វីដែលរដ្ឋាភិបាលបាននិងកំពុងគិតគូរជូនប្រជាពលរដ្ឋ នឹងបង្ហាញឱ្យឃើញក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលតែងតែដេកគិតរិះរកដំណោះស្រាយជូនប្រជាពលរដ្ឋ ពោលគឺដោះស្រាយបញ្ហាអវិជ្ជមានដែលនៅសេសសល់ ហើយបង្កើននូវផលវិជ្ជមានបន្ថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយ «បងប្អូនកម្មករ និយោជិត ចំនួន ១៨១០៨ នាក់នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺធ្វើយ៉ាងណាអោយជីវភាពរបស់ប្រជាពលរដ្ឋមានលំនឹង និងមានកំណើន។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមិនបានរៀបចំគិតគូរដើម្បីតែល្អមើលប៉ុណ្ណោះទេ ប៉ុន្តែគឺបានរៀបចំផែនការអនុវត្តន៍ទៀតផង។ សម្ដេចធិបតីក៏បានជំរុញឱ្យក្រសួង បន្តតាមដានត្រួតពិនិត្យប្រកបដោយប្រសិទ្ធិភាព ទៅលើកិច្ចការងារទាំងអស់នេះ៕

អត្ថបទទាក់ទង