ខ្មែរប៉ុស្ដិ៍ Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលបាននិងប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 51
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលបាននិងប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលបាននិងប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍនៅថ្ងៃនេះបានផ្តល់ផលច្រើនទៅដល់ប្រជាពលរដ្ឋជុំវិញទីតាំងនេះ ដែលមិនត្រឹមតែទទួលបានហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែគឺថែមទាំងទទួលបានការងារធ្វើ នៅក្នុងវិស័យផ្សេងៗទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលបំណងរបស់រាជរដ្ឋាភិបាល គឺមិនត្រឹមតែធ្វើឡើងឱ្យចេញត្រឹមតែជារូបភាពនិងជាមោទកភាព ថាយើងមានអគារព្រលានយន្តហោះមួយល្អខ្នាតអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែភារកិច្ចរបស់យើងគឺធ្វើយ៉ាងណាឱ្យព្រលានយន្តហោះនេះដំណើរការ និងជាកម្លាំងចលករមួយសម្រាប់ជំរុញ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានបម្រុងទុកដីចំនួន ១០០០ ហិកតាសម្រាប់អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចឧស្សាហកម្ម និងសេដ្ឋកិច្ចពហុបំណង ដើម្បីបម្រើដល់មហិច្ឆតានេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ខេត្តសៀមរាប នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣៕

អត្ថបទទាក់ទង