ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ស្នើសាធារណជនបញ្ឈប់ការចែកចាយបន្តនូវវីដេអូរបស់ជនបរទេសមួយចំនួន ដែលមានចរិតញុះញង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 44

នារសៀលថ្ងៃអាទិត្យទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិអប្សរាបានចេញផ្សាយនូវសេចក្ដីជូនដំណឹងមួយ ដោយស្នើឱ្យសាធារណជនបញ្ឈប់នូវការចែកចាយបន្តលើបណ្ដាញសង្គម នូវវីដេអូរបស់ជនបរទេសមួយចំនួន ព្រោះវាជាការគាំទ្រដល់សកម្មភាពអវិជ្ជមាន និងញុះញង់ធ្វើឱ្យល្អក់កករដល់សង្គមខ្មែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៣ តុលា ឆ្នាំ២០២៣ មានជនបរទេសមួយក្រុមបានចូលទស្សនាប្រាសាទអង្គរវត្ត ក្នុងបំណងថតនូវសម្លៀកបំពាក់បែបច្នៃប្រឌិត ជាមួយនិងសម្ភារៈមួយចំនួន។ បន្ទាប់ពីពិនិត្យឃើញភាពមិនប្រក្រតីមួយចំនួន ក្រុមភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានហាមឃាត់មិនឱ្យយកចូលនូវសម្ភារៈមួយចំនួន និងបានស្នើឱ្យលុបរូបថតនិងវីដេអូមួយចំនួនដែលមានលក្ខណៈមិនសមស្រប។ ប៉ុន្តែជាអកុសល សមាជិកនៅក្នុងក្រុមនោះ បានប្រើប្រាស់ទូរសព្ទផ្សេងទៀតដើម្បីថតរូបទាំងក្នុងនិងក្រៅប្រាសាទ រួចបានយកទៅកាត់តបញ្ចូលសំឡេង និងបានយកមកបង្ហោះផ្សព្វផ្សាយក្នុងរូបភាពមិនល្អ។

ជាចុងក្រោយអាជ្ញាធរជាតិអប្សរាក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ជនរួមជាតិទាំងអស់ដែលបានរួមចំណែកជួយទប់ស្កាត់ករណីអវិជ្ជមាននានាដែលកើតមានឡើងក្នុងតំបន់រមនីយដ្ឋាន ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃមរតកវប្បធម៌ ដែលជាព្រលឹងរបស់ជាតិ។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងទាំងស្រុងរបស់អាជ្ញាធរជាតិអប្សរា៖

 

អត្ថបទទាក់ទង