ខ្មែរប៉ុស្ដិ៍ Close

ក្រុមភ្នាក់ងារទេសចរចូលរួមសម្អាតអនាម័យនៅបរិវេណប្រាសាទអង្គរវត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 236
ក្រុមភ្នាក់ងារទេសចរចូលរួមសម្អាតអនាម័យនៅបរិវេណប្រាសាទអង្គរវត្ត ក្រុមភ្នាក់ងារទេសចរចូលរួមសម្អាតអនាម័យនៅបរិវេណប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ទៅលើសោភ័ណភាព រួមទាំងសុវត្ថិភាពចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។

ជាក់ស្តែង ភ្នាក់ងារទេសចរដែលក្រៅពីមានតួនាទីពិនិត្យមើលរបៀបរៀបរយចំពោះភ្ញៀវទេសចរហើយ នៅរដូវក្តៅនេះក្រុមការងារបានសម្អាតធូលីនៅតាមជណ្តើរឡើងប្រាសាទ និងទីតាំងផ្សេងៗនៃប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ពភាពក្នុងប្រាសាទ និងសុខុមាលភាពនៃភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា។

នេះជាការលើកកម្ពស់អនាម័យនិងបរិស្ថានក្នុងប្រាសាទអង្គរវត្តឱ្យកាន់តែល្អប្រសើរ ដែលភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គវត្ត ក៏ដូចជាតាមបណ្តាប្រាសាទគោលដៅក្នុងតំបន់រមណីយដ្ឋានអង្គរបាននាំគ្នាបោសសម្អាត ថែរក្សាអនាម័យ បរិស្ថានជាប្រចាំ៕

អត្ថបទទាក់ទង