ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តំបន់ចំនួន ២ បានក្លាយជាសាលាហ្វឹកហ្វឺនជំនាញកងទ័ពយូរអង្វែង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 35
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តំបន់ចំនួន ២ បានក្លាយជាសាលាហ្វឹកហ្វឺនជំនាញកងទ័ពយូរអង្វែង សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តំបន់ចំនួន ២ បានក្លាយជាសាលាហ្វឹកហ្វឺនជំនាញកងទ័ពយូរអង្វែង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កងយោធពលខេមរភូមិន្ទបានបង្កើតសាលាហ្វឹកហ្វឺនមួយនៅតំបន់ឱរ៉ាល់ ដែលមានលក្ខណៈយូរអង្វែង សម្រាប់បង្វឹកជំនាញលោតឆ័ត្រយោង ជំនាញប្រឆាំងភេរវកម្ម និងជំនាញទ័ពពិសេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣)»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅកោះតាគៀវ ក៏មានកសាងសាលាហ្វឹកហ្វឺននៅទីនោះមួយដែរ ដោយក្នុងនោះក៏មានទាំងការកសាងសមិទ្ធិផលផ្សេងៗទៀតជាច្រើន។

សម្ដេចធិបតី បានគូសបញ្ជក់ថា សមិទ្ធផលទាំងនេះ មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់កងទ័ពជាមិត្ត និងប្រទេសជាមិត្ត ស្ថាប័នដៃគូសម្ព័ន្ធមេត្រីភាព ព្រមទាំងសប្បុរសជនជាច្រើន ដែលបានចូលរួមចំណែកនៅក្នុងកសាងកងទ័ព ជាពិសេសគឺបញ្ជាការដ្ឋានកងទ័ពតែម្តង៕

 

អត្ថបទទាក់ទង