ខ្មែរប៉ុស្ដិ៍ Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានអំណោយផលពីសុខសន្តិភាពទេ យើងមិនអាចរស់នៅបានសុខស្រួលទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 116
សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត៖ បើគ្មានអំណោយផលពីសុខសន្តិភាពទេ យើងមិនអាចរស់នៅបានសុខស្រួលទេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានអំណោយផលពីសុខសន្តិភាពទេ យើងមិនអាចរស់នៅបានសុខស្រួលទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខេត្តព្រះសីហនុជាខេត្តមានសក្តានុពលពីធម្មជាតិ ប៉ុន្តែជាពេជ្រមិនទាន់ច្នៃ។ ដើម្បីច្នៃពេជ្រនេះអោយកាន់តែមានតម្លៃ វាអាស្រ័យលើកត្តាសុខសន្តិភាព និងស្ថិរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយចំនួន ៣ ដើម្បីបម្រើដល់ការអភិវឌ្ឍគឺ ការបញ្ចប់សង្រ្គាមឱ្យមានគោលនយោបាយឈ្នះ-ឈ្នះ គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ផលដែលបានមកពីពេជ្រដែលច្នៃហើយ គឺបានចែកជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា មិនមែនយកមកដាក់ទូ ដាក់តាំងអោយតែថ្នាក់ដឹកនាំនោះទេ៕

អត្ថបទទាក់ទង