ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអភិវឌ្ឍសំដៅលើការកែប្រែតំបន់មួយមិនមានតម្លៃ ទៅជាតំបន់មានតម្លៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 36
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអភិវឌ្ឍសំដៅលើការកែប្រែតំបន់មួយមិនមានតម្លៃ ទៅជាតំបន់មានតម្លៃ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអភិវឌ្ឍសំដៅលើការកែប្រែតំបន់មួយមិនមានតម្លៃ ទៅជាតំបន់មានតម្លៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា និយមន័យនៃការអភិវឌ្ឍ គឺការធ្វើឱ្យប្រជាជនមានជីវភាពមានបាន ដោយធ្វើឱ្យតំបន់មួយមានតម្លៃ ជាឧទាហរណ៍ ដីព្រៃដែលធ្លាប់តែរកសត្វចិញ្ចឹមជីវិតតិចតួច បច្ចុប្បន្ននេះទៅជាដីមានតម្លៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលកម្មករ-និយោជិត នៅរោងចក្រសហគ្រាសចំនួន៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នៅក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការអភិវឌ្ឍដី មិនមែនសំដៅលើការទិញ-លក់យកប្រាក់ចំណេញ ដូចឈ្មួញកណ្តាលស្វែងប្រាក់ចំណេញ ដែលគេហៅថា អ្នកគួកជេរដីទេ តែការអភិវឌ្ឍពិតប្រាកដ គឺអភិវឌ្ឍដី បង្កើតរោងចក្រ បង្កើតសហគ្រាស ដូចជាផ្សារអ៊ីអន៣ ជាដើម ចែលបានបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋមានការងារធ្វើរកប្រាក់ចំណូលជាប្រចាំ។ នេះហើយ ការអភិវឌ្ឍ គឺធ្វើប្រជាជនមានជីវភាពធូរធារ រស់នៅក្នុងដង្ហើមសេដ្ឋកិច្ច៕

អត្ថបទទាក់ទង