ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន AI Technology Pte. Ltd.

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 164
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន AI Technology Pte. Ltd. រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន AI Technology Pte. Ltd.

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ​ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន AI Technology Pte. Ltd. ដឹកនាំដោយលោក Lim Hua Nam អគ្គនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។

ជំនួបនេះក៏បានពិភាក្សាទាក់ទងនឹងការពិនិត្យលទ្ធភាព និងឱកាសលើកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើទំនើបកម្មលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ដើម្បីចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ជាពិសេស ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជាដើម សំដៅលើកកម្ពស់វិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ឱ្យមានភាពទំនើប និងភាពធន់ខ្ពស់ ស្របតាមបរិបទសង្គមឌីជីថល ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។

ជំនួបនេះមានការអញ្ជើញចូលរួមពី លោកស្រីរដ្ឋលេខាធិការប្រចាំការ លោក​ លោកស្រី​ ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ៕