ខ្មែរប៉ុស្ដិ៍ Close

និស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល មានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពី សម្តេចនាយករដ្ឋមន្ត្រី

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 36
និស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល មានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពី សម្តេចនាយករដ្ឋមន្ត្រី និស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល មានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពី សម្តេចនាយករដ្ឋមន្ត្រី

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រហូតមកទល់ពេលនេះ និស្សិតនិងពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល មានសុវត្តិភាពទាំងអស់គ្នា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានតាមដានជាប្រចាំអំពីសុខទុក្ខរបស់បងប្អូនខ្មែរនៅទីនោះមិនថាពេលយប់ឬពេលថ្ងៃឡើយ។ សម្តេចធិបតីបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសលើសុវត្ថិភាពដោយសម្តេចបានណែនាំឱ្យសេនាធិការទាំងអស់ប្រើប្រាស់គ្រប់លទ្ធភាពដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៉ីស្រាអែលធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរទាំងអស់បានចៀសចេញពីតំបន់គ្រោះថ្នាក់ហើយស្ថិតនៅក្នុងតំបន់សុវត្ថិភាពដោយចាត់ទុកថា នេះជាកិច្ចការអាទិភាពខ្ពស់បំផុត។

សូមបញ្ជាក់ជូនថា មានពលរដ្ឋខ្មែរ និងនិស្សិតដែលកំពុងធ្វើការ និងសិក្សានៅប្រទេសអ៉ីស្រាអែលសរុបប្រមាណជា ៤៥០ នាក់ ក្នុងនោះមាននិស្សិតម្នាក់ឈ្មោះ ចាន់ ឧត្តម បានទទួលមរណៈភាពកាលពីថ្ងៃទី ៧តុលា ដោយទទួលរងគ្រោះពីការប្រយុទ្ធគ្នាដោយអាវុធរវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។ ក្រៅពីនោះ អ្នកផ្សេងទៀតសុទ្ធតែមានសុវត្ថិភាពទាំងអស់។ រាជរដ្ឋាភិបាល ក៏បានអំពាវនាវដោយទទូចសូមឱ្យពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល គោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរម្ចាស់ប្រទេសដើម្បីធានាសុវត្ថិភាព និងសូមឱ្យពួកគេមានលំនឹងក្នុងចិត្តចំពោះការយកចិត្តទុកដាក់ជាប្រចាំពីរាជរដ្ឋាភិបាល ដោយសហការយ៉ាងល្អជាមួយរដ្ឋាភិបាល អ៉ីស្រាអែល៕


អត្ថបទទាក់ទង