ទិដ្ឋភាពវាលខ្សាច់ ដែលបម្លែងទីក្រុងឌុយបៃ ទៅជាភពមួយផ្សេងទៀត
ក្រៅពីអគារខ្ពស់ៗកប់ពពក ព្រមទាំងផ្សារទំនើបធំបំផុតនៅក្នុងទីក្រុងឌុយបៃ និង អាប៊ូដាប៊ី នៅមានរឿងរ៉ាវ រួមជាមួយទិដ្ឋភាពជាច្រើន បានកើតឡើងនៅក្នុងប្រទេសអារ៉ាប់រួម។
កាលពីពេលថ្មីៗនេះ អ្នកថតរូបជនជាតិអូស្ត្រាលីម្នាក់ មានឈ្មោះថា Irenaeus Herok បានចំណាយពេលមួយចំនួន ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone) ដើម្បីថតផ្ដិតយកទិដ្ឋភាពវាលខ្សាច់នៅទីក្រុងទាំងពីរខាងលើ។
ជាមួយនឹងទិដ្ឋភាពវាលខ្សាច់លេបត្របាក់ទីក្រុងទាំងនោះ បានធ្វើឲ្យវាប្រៀបបីដូចជាភពមួយផ្សេងទៀត ដែលមានសភាពប្លែក និងមិនធ្លាប់បានឃើញពីមុនមក៕
ចង់ដឹងថាទីក្រុងទាំងនោះមានសភាពយ៉ាងណា ទៅទស្សនាទាំងអស់គ្នា៖