ខ្មែរប៉ុស្ដិ៍ Close

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសវនាការជាមួយអគ្គលេខាធិការអាស៊ាន មុនអញ្ជើញដឹកនាំសម័យប្រជុំទី១០ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 1185
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសវនាការជាមួយអគ្គលេខាធិការអាស៊ាន មុនអញ្ជើញដឹកនាំសម័យប្រជុំទី១០ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសវនាការជាមួយអគ្គលេខាធិការអាស៊ាន មុនអញ្ជើញដឹកនាំសម័យប្រជុំទី១០ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសវនាការជាមួយ លោកបណ្ឌិត កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន។

ជំនួបសវនាការនេះបានធ្វើឡើង ក្នុងឱកាសកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូសហព័ន្ធអន្តរជាតិ អគ្គលេខាធិការអាស៊ាន ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

បន្ទាប់ជំនួបសវនាការនេះហើយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញដឹកនាំសម័យប្រជុំទី១០ និងអញ្ជើញអង្គប្រជុំពិនិត្យសេចក្ដីព្រាង ឈានទៅអនុម័តសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ ដែលបូកសរុបលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍។

ក្នុងឱកាសនោះដែរ ប្រតិភូសមាគមជាតិនីមួយៗចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ និងមានពិធីថ្លែងបិទនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ៕

អត្ថបទទាក់ទង