ខ្មែរប៉ុស្ដិ៍ Close

ពេលដែលស្ដ្រីពរពោះម្ដងៗ​ មិនមែនស្រួលទេ​ ទម្រាំគ្រប់ខែ​ ធ្វើជាពេទ្យគួរតែដឹង ហេតុអ្វីក៏ធ្វេសប្រហែសម្លេះ ????

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៨ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 44
ពេលដែលស្ដ្រីពរពោះម្ដងៗ​ មិនមែនស្រួលទេ​ ទម្រាំគ្រប់ខែ​ ធ្វើជាពេទ្យគួរតែដឹង ហេតុអ្វីក៏ធ្វេសប្រហែសម្លេះ ???? ពេលដែលស្ដ្រីពរពោះម្ដងៗ​ មិនមែនស្រួលទេ​ ទម្រាំគ្រប់ខែ​ ធ្វើជាពេទ្យគួរតែដឹង ហេតុអ្វីក៏ធ្វេសប្រហែសម្លេះ ????

ស្រ្តីម្នាក់កាន់អាខោនហ្វេសប៊ុកឈ្មោះ Jolly babyShop បានបង្ហោះសាររិះគន់ពេទ្យមួយចំនួនថា ពេលដែលស្ដ្រីពរពោះម្ដងៗ​ មិនមែនស្រួលទេ​ ទម្រាំគ្រប់ខែ​ ធ្វើជាពេទ្យគួរតែដឹង ហេតុអ្វីក៏ធ្វេសប្រហែសម៉្លេះ? ​សូមបងប្អូន ជួយស៊ែផង ដេីម្បីកូនៗៗ ទាំងអស់គ្នា ខ្ញុំជួបរឿងអយុត្តិធម៌នៅមន្ទីពេទ្យ បានធ្វេីឲ្យកូនខ្ញុំស្លាប់ ដេាយសារតែពួកគ្រូពេទ្យ វាមិនយកចិត្តទុក្ខដាក់និងយេីងទេ វាមិនខ្វល់ពីកូនយេីងទេ ពេលដែលកូនយេីងឈឺក្តៅខ្លួនយេីងប្រាប់ពេទ្យថាកូនយេីងក្អួត រោគ ក្ដៅ ខ្លួនវាចេះតែថាមិនអីៗៗ រហូតដល់កូនយេីងហេីមពោះខ្លាំងមែនទែន ពេទ្យមកមើល ហើយថាមើលលេងបានហើយបញ្ចូនកូនយើងទៅពេទ្យកាល់ម៉ែត្យ ពេលទៅដល់កាល់ម៉ែត្រ គេលេងទទួល ប្រាប់ថាឧបករណ៍មិនគ្រប់គ្រាន់ឲ្យមកពេទ្យគន្ធបុប្ជា ខ្ញុំមិនដឹងថាពេទ្យស្រុកខ្មែរមួយចំនួនបានរៀនពីក្រមសីលធម៌របស់គ្រូពេទ្យដែរឬអត់នោះទេ ព្រោះខ្ញុំឈឺចាប់ខ្លាំងណាស់នឹងទង្វើ មិនខ្វល់ មិនអើពើ ដែលក្នុននាមយើងជាម្ដាយ ឪពុកក្មេងកំពុងស្រក់ទឹកភ្នែកអាណិតកូន វាពិតជាសោកស្ដាយខ្លាំងណាស់។

អ្នកជំងឺបានចាត់ទុកគ្រូពេទ្យដូចទេវតា ឲ្យតំលៃណាស់ទៅលើគ្រូពេទ្យ តែគ្រូពេទ្យធ្វើឲ្យខ្លួនឯងក្លាយជាគ្មានតំលៃ គួរឲ្យស្អប់ខ្ពើម នឹងគួរឲ្យចង់ធាក់មួយជើងឲ្យបាក់ក តែយើងក៏មិនអាចធ្វើ ។ ទីបំផុត ក្មួយខ្ញុំបានបាត់បង់ជីវិតនៅម៉ោង២ថ្ងៃត្រង់នេះថ្ងៃទី៧។

ឯណាទៅពាក្យថាមិនអី??????? នៅពេលបានដឹងថាកូនបាត់បង់ជីវិត បងខ្ញុំស្ទេីរដួលសន្លំ ទ្រហោយំ អោបសពកូន។ ខ្ញុំពិតជាខ្លោចចិត្តណាស់កូនលីណាទើបកើតបាន៤ថ្ងៃត្រូវស្លាប់ទៅវិញដោយសារការធ្វេសប្រហែលរបស់ពេទ្យ។

ប្រភពហ្វេសប៊ុក៖ ឈ្មោះ Jolly babyShop

អត្ថបទទាក់ទង