តើតំបន់អឺរ៉ុបកំពុងធ្វើបដិឧស្សាហូបនីយកម្មមែនឬទេ?
វិស័យឧស្សាហកម្មអឺរ៉ុបកំពុងបន្តស្ថិតនៅក្រោមការគំរាមកំហែងពីសំណាក់បញ្ហាតម្លៃថាមពលដ៏ថ្លៃ និងច្បាប់កាត់បន្ថយអតិផរណា (IRA) របស់ប្រធានាធិបតី Joe Biden ដែលកំពុងតែព្យាយាមសូកប៉ាន់ឧស្សាហកម្មបៃតងរបស់តំបន់អឺរ៉ុបឱ្យវិលត្រឡប់ទៅកាន់អាមេរិកវិញ។ តើឧស្សាហកម្មរបស់អឺរ៉ុបកំពុងឈានទៅរកការដួលរលំឬ? តើប្រទេសអាល្លឺម៉ង់នឹងត្រូវជួបប្រទះនឹងភាពជាប់គាំង ដូចដែលចក្រភពអង់គ្លេសបានជួបប្រទះនៅពេលដែលរោងចក្ររបស់អង់គ្លេសបានបិទទ្វារ