មូលហេតុដែលនយោបាយថៃនៅតែជាប្រព័ន្ធមិនត្រឹមត្រូវ ជាមួយនឹងលទ្ធភាពដ៏តិចតួចឆ្ពោះទៅរកកំណែទម្រង់
នៅពេលនេះ អ្នកនយោបាយថៃកំពុងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេយ៉ាងសស្រាក់សស្រាំ បន្ទាប់ពីនាយករដ្ឋមន្ត្រី Prayuth Chan-ocha បានប្រកាសនៅក្នុងខែនេះថា «លោកនឹងរំលាយសភាមុនកាលកំណត់ ហើយនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី ៧ ឧសភា»។