តើទន្លេមេគង្គនឹងក្លាយជាសមុទ្រចិនខាងត្បូងទី២ មែនដែរឬទេ?
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជោគវាសនានៃទន្លេដ៏ធំរបស់តំបន់អាស៊ីអាគ្នេយ៍គឺ «ទន្លេមេគង្គ» បានទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងពីអន្តរជាតិ។ ទន្លេមេគង្គបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន រាប់ចាប់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការទន្ទ្រានយកទឹកប្រៃនៅតំបន់ដីសណ្ត រហូតដល់ការអភិវឌ្ឍទំនប់ទឹកនៅផ្នែកខាងលើនៃក្បាលទឹកនៃទន្លេនេះនៅក្នុងប្រទេសចិន។ ក្តីកង្វល់ទាំងអស់នេះបានរីកកាន់តែធំ ដោយសារការប្រកួតប្រជែងជាយុទ្ធសាស្រ្តកាន់តែតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន