
អាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌាទល់ទ្រខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងឥណ្ឌាសហការគ្នាទល់ទ្រខ្លោងទ្វារខាងលិចរបស់ប្រាសាទតាព្រហ្ម ដែលរហែកប្រេះធ្នឹមនៅចំពាក់កណ្តាលដែលអាចនឹងមានហានិភ័យ ដើម្បីថែរក្សាការពារឱ្យមានសុវត្ថិភាពឡើងវិញ។ អស់រយៈពេលជាងពីរសប្ដាហ៍មកហើយដែលខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម បានបិទចរាចរជាបណ្ដោះអាសន្ន ដើម្បីទល់ទ្រថ្មធ្នឹមផ្នែកខាងកើត ក្នុងការជួយសង្គ្រោះខ្លោងទ្វារនេះ ព្រមទាំងការពារសុវត្ថិភាពចំពោះភ្ញៀវទេសចរផង។ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្សនិងជួសជុលប្រាសាទតាព្រហ្ម