ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារអាជ្ញាធរជាតិអប្សរា ចងរឹតកាបនៅលើរចនាសម្ព័ន្ធសំណង់ប្រាសាទបាយ័ន្ត មួយចំនួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41
ក្រុមការងារអាជ្ញាធរជាតិអប្សរា ចងរឹតកាបនៅលើរចនាសម្ព័ន្ធសំណង់ប្រាសាទបាយ័ន្ត មួយចំនួន ក្រុមការងារអាជ្ញាធរជាតិអប្សរា ចងរឹតកាបនៅលើរចនាសម្ព័ន្ធសំណង់ប្រាសាទបាយ័ន្ត មួយចំនួន

ដោយហេតុថា នៅតាមថែវចម្លាក់ខាងក្រៅនៃប្រាសាទបាយ័ន្ត មានចំនុចហានិភ័យភាគច្រើនបណ្តាលមកពីសសរ ធ្នឹម ស៊ុមទ្វារ ជញ្ជាំង ថ្មដំបូល ។ល។ ដែលអាចនឹងរអិលធ្លាក់ បាក់បែក ឬដួលរលំ។ ហេតុនេះទើបឱ្យក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ធ្វើការទប់ស្កាត់ជាបន្ទាន់ដោយអនុវត្តន៍នីតិវិធីពង្រឹងឱ្យមានលំនឹង តាមរយៈការចងរឹតកាប និងរំកិលថ្មចូលទីតាំងដើមវិញ។

គោលបំណងនៃការចងរឹតកាបនេះ គឺទប់ស្កាត់កុំឱ្យរចនាសម្ព័ន្ធប្រាសាទមួយចំនួនត្រូវបានដួលរលំ និងដើម្បីរក្សាទ្រង់ទ្រាយដើមរបស់ប្រាសាទឱ្យនៅគង់វង្សបានយូរអង្វែង ហើយត្រូវរង់ចាំឱកាសសមស្រប ដើម្បីធ្វើការជួសជុលឡើងវិញ។ ការចងរឹតកាបស្ថិតនៅថែវខាងជើង ត្បូង និងលិច។

ការងារអនុវត្តន៍គម្រោងចងរឹតកាបនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ ហើយរហូតមកទល់នឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះបានសម្រេចលទ្ធផលចំនួន ២០ចំណុចហើយ៕