លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីគីជីស្ថាន ជួបជជែកគ្នារកវិធីលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
(ឌូសាន់បេ, តាជីគីស្ថាន)៖លើទឹកដីនៃទីក្រុងឌូសាន់បេប្រទេសតាជីគីស្ថានកន្លែងចូលរួមសន្និសីទកំពូលលើកទី៥ស្តីពីអន្តរសកម្មភាពនិងការកសាងទំនុកចិត្តអាស៊ីនារសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៩នេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងលោកស៊ូរូនបាយជីនបេកូវ(Sooronbay Jeenbekov) ប្រធានាធិបតីគីជីស្ថានបានជួបជជែកលើការងារមួយចំនួនស្វែងរកការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ បើតាមលោកកៅគឹមហួនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថាជាកិច្ចចាប់ផ្តើមនៃជំនួបនោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងប្រធាធាធិបតីគីជីស្ថានសុទ្ធតែបានបង្ហាញនូវភាពរីករាយដែលបានជួបជជែកគ្នា។ ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគីសលោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានមានប្រសាសន៍ថាទំនាក់ទំនងកម្ពុជានិងគីជីស្ថានមានរយៈពេល២៤ឆ្នាំហើយបន្ទាប់ពីបានចុះកិច្ចព្រមព្រៀងកាទូតជាមួយគ្នានៅឆ្នាំ១៩៩៥។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានគូសបញ្ជាក់ថាមកដល់ពេលបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរនៅមានកម្រិតតិចតួចនៅឡើយដូច្នេះសម្ដេចស្នើឲ្យមានការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសទាំង២ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ ដើម្បីលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានស្នើឱ្យមានការចុះអនុស្សារណៈដើម្បីពិគ្រោះយោបល់លើផ្នែកនយោបាយក៏ដូចជាការចុះអនុស្សរណៈរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរដើម្បីអាចពិភាក្សាធ្វើការជាមួយគ្នា។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ចង់ឱ្យមានការពិភាក្សាលើទំនាក់ទំនងអន្តរជាតិជាមួយសម្ព័ន្ធភាពអាស៊ី-អឺរ៉ុបដែលកម្ពុជានឹងអាចនាំចេញក្រណាត់និងសម្លៀកបំពាក់មកផងដែរ។