ទស្សនៈមិត្តអ្នកអាន តើហេតុអ្វីបានជាក្រុមប្រឆាំង នៅតែប្រើប្រាស់ព័ត៌មានក្លែងក្លាយដើម្បីបំពុលសង្គម?
ក្រោយពេលគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតជាប់ៗគ្នាដឹកនាំប្រទេសជាច្រើនអាណត្តិមក ការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចជាតិ កាន់តែមានភាពនឹងនរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ កត្តាទាំងនេះគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋមានឱកាសអាចរកស៊ីទទួលទានប្រកបដោយប្រក្រតីភាពនៅទូទាំងប្រទេស។ ទោះបីជាបែបនេះក្តីក៏ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចរត់ទៅជ្រកនៅក្រៅប្រទេសទាំងនោះ មិនបានបញ្ឈប់នូវមហិច្ឆិតាអំណាចរបស់ខ្លួនឡើយ ហើយបានបន្តប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមដើម្បីផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់។ តើហេតុអ្វីបានជាក្រុមប្រឆាំងនៅតែប្រើប្រាស់ព័ត៌មានក្លែងក្លាយ?