
អ្នកវិនិយោគអចលនទ្រព្យកំពុងសម្លឹងមើលសក្តានុពល នៃការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅតំបន់ជាយរាជធានីភ្នំពេញ
(ភ្នំពេញ)៖ បច្ចុប្បន្នតំបន់ទំនប់កប់ស្រូវ ដែលស្ថិតនៅជាយខាងលិចរាជធានីភ្នំពេញ កំពុងមានសន្ទុះខ្លាំងក្នុងការសាងសង់បុរីលំនៅដ្ឋាន ពោលគឺមិនក្រោម ៣០គម្រោងឡេីយ ក្នុងនោះមានលំនៅដ្ឋានប្រមាណជិត១០,០០០ខ្នង ត្រូវបានសាងសង់រួច និងមានសំណង់បុរីជាច្រើនទៀតកំពុងមមាញឹកក្នុងការរចនារូបរាងឡើងជាបន្តបន្ទាប់។ ជុំវិញកំណើនវឌ្ឍនភាពវិស័យលំនៅដ្ឋាននេះមានអ្នកវិនិយោគជាច្រើនបានបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន