ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទកំពុងកាត់ដករុក្ខជាតិនៅប្រាសាទបាលិលេយ្យ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 141
ក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទកំពុងកាត់ដករុក្ខជាតិនៅប្រាសាទបាលិលេយ្យ ក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទកំពុងកាត់ដករុក្ខជាតិនៅប្រាសាទបាលិលេយ្យ

ក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចុះសម្អាតរុក្ខជាតិនៅប្រាសាទបាលិលេយ្យ នៅក្នុងអតីតរាជធានីក្រុងអង្គរធំ។

លោក ងិន ធី ប្រធានក្រុមការងារសម្អាតបានអោយដឹងថា រុក្ខជាតិដែលសម្បូរនារដូវវស្សានេះមានប្រភេទ រុក្ខជាតិស្មៅ និងរុក្ខជាតិធំៗ។ លោកបន្តថា ប្រភេទស្មៅឬរុក្ខជាតិតូចៗមិនប៉ះពាល់ដល់ថ្មប្រាសាទទេ តែប្រសិនទុកវាអោយដុះរៀងស្ដុកនោះវានឹងធ្វើអោយបាត់បង់សោភ័ណភាពប្រាសាទបាន។

នៅក្នុងខែវស្សានេះទាំងរុក្ខជាតិស្មៅ និងរុក្ខជាតិដើមឈើធំៗវាដុះលឿនខុសពីធម្មតា។ លោក ងិន ធី បញ្ជាក់ថា ប្រសិនបើយើងសម្អាតវាបានស្អាត វាក្រដុះវិញដែរ។ ដោយឡែកទាក់ទងនឹងផែនការសម្អាតវិញ ខែវស្សានេះមានភាពមមាញឹកជាងខែប្រាំង។ លោកបញ្ជាក់ថា ខែវស្សាគឺប្រាសាទមួយវិលជុំក្នុង ពេលមួយខែ តែសម្រាប់ខែប្រាំងអាចមួយខែកន្លះឯណោះទើបចូលសម្អាតម្ដងទៀត៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន

អត្ថបទទាក់ទង